Uncategorized

រថយន្តបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅស្រុកឈូក

 

​កំ​ពតៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ យុវជន​ម្នាក់ បាន​ស្លាប់​គឺ​អ្នកបើកបរ​រថយន្ត បាន​គេចខ្លួនបាត់​។ ហេតុការណ៍​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៣-១០៤​ស្ថិត​ក្នុងភូមិ​ដំណាក់​ទ្រព្យ ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​កាលពី​រសៀល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ។

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ឈូក បាន​ប្រាប់​ឱ្យដឹងថាៈ យុវជន​ដែល​បាត់បង់​ជីវិត ឈ្មោះ យាន អាយុ​១៨​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​មុន​កើតហេតុ គេ​ឃើញ​យុវជន​រងគ្រោះ បើក​ម៉ូតូ​ម៉ាក អិ​ច​សិន​ទ័​រ ពណ៌​លឿង គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​ខាងលិច ទៅខាង​កើត​។ ស្របពេលនោះ ក៏មាន​រថយន្ត​មួយគ្រឿង ម៉ាក​តូយ៉ូតា វី​ហ្គោ ពាក់​ស្លាក​លេខ ភ្នំពេញ 2w -9406 មកពី​មុខ រួច​បុក​ពេញទំហឹង បណ្តាលឱ្យ​ម៉ូតូ​ដួល​ខ្ទាត ថយក្រោយ​អូស​ជាច្រើន​ម៉ែត្រ​។​

​សមត្ថកិច្ច បាន​បន្តថាៈ ភ្លាមៗ អ្នកបើកបរ ក៏​បើកទ្វារ​រត់គេច​បាត់ ដោយ​បន្សល់ទុក​រថយន្ត នៅនឹងកន្លែង​កើតហេតុ​។ លុះ​អ្នកដំណើរ​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ ភាគី​ខាង​ម៉ូតូ បាត់បង់​ជីវិត​ទៅហើយ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *