ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២០រដ្ឋបាលក្រុងព្រះវិហារចុះចែកម៉ាស់និងផ្សព្វផ្សាយវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ដល់ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក។ការផ្សព្វផ្សាយនេះដឹកនាំដោយលោកប៉ុកងួនអភិបាលក្រុងរួមមានក្រុមប្រឹក្សាក្រុង,អធិការដ្ឋានក្រុង,ក្រុមប្រឹក្សាសង្កាត់ប៉ុស្តិ៍រដ្ឋបាលកំពង់ប្រណាកនិងស.ស.យ.កក្រុង។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ក្នុងករណីមានបញ្ហាមិនស្រួលខ្លួនណាមួយដូចជា៖គ្រុនក្តៅក្អកផ្តាសាយសូមផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន,ដល់ភ្នាក់ងារសុខាភិបាលនិងទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះដើម្បីត្រួតពិនិត្យនិងតាមដានជាបន្ទាន់ក្រែងមានករណីកូវីដ-១៩។
សូមបញ្ជាក់ថាម៉ាស់ដែលបានយកមកចែកជូននាពេលនេះមានចំនួន៤.៥០០ម៉ាស់ជាអំណោយរបស់ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងព្រះវិហារ៕សហការី