Uncategorized

ប្រកាសឲ្យអ្នកស្រុកប្រុងប្រយ័ត្នបន្ទាប់ពិបាកទំនប់ទឹកទី១ខ្នងភ្នំគីរីរម្យ

 

​កំពង់ស្ពឺៈ អាជ្ញាធរខេត្ត​កំពង់ស្ពឺ បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ ក្នុងស្រុក​ភ្នំស្រួច ត្រូវ​ប្រុងប្រយ័ត្ន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន ក្នុងភូមិ​សាស្ត្រ ជួរ​ភ្នំ​គីរីរម្យ ហើយ​បាន​បាក់​ទំនប់ទឹក ដោយសារ​ទឹក​ហូរ​ច្រោះ ត្រង់ចំណុច​ចម្ការ​តែ ខាងលើ​ខ្នងភ្នំ​គីរីរម្យ ស្ថិតក្នុង​ភូមិ​បេង ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹងថាៈ សូម​​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ភូមិសាស្ត្រ ផ្នែក​ខាងក្រោម ខាង​ភ្នំ​គីរីរម្យ ចំនួន ៤ ឃុំ ត្រូវ​ប្រុងប្រយ័ត្ន បន្ទាប់ពី​ទំនប់ទឹក​ចំការ​តែ បាន​បាក់ ហើយ​ឃុំ​ទាំង​៤ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ រួមមាន ១.​ឃុំ​ចំបក់,២. ឃុំ​ត្រាំ​ង​សំរោង,៣.​ឃុំ​តាំង​ស្យា,៤.​ឃុំ​មហា​សាំង ។ដែលមាន​ផ្ទៃដី ជាប់​គ្នា​និង​ស្របតាម​មាត់​ស្ទឹង​ស្រែខ្លុង ទើប​បន្ត​ទឹក​ខាង​នេះ ធ្លាក់ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​។ ចំនួន​ទឹក ដែល​បាន​ហូរ​ច្រោះ ទំនប់ទឹក​ចម្ការ​តែ រហូតដល់​បាក់​នេះ មាន​ប្រមាណ​ជាង៥លាន​ម៉ែត្រគូប​។ អាជ្ញា​ខេត្តកំពង់ស្ពឺ បាន​ត្រៀម​រួចជាស្រេច ដើម្បី​ជួយសង្គ្រោះ បងប្អូន​ប្រជាពលរដ្ឋ ខណៈ​ដែលមាន​ទឹកជំនន់ កើតឡើង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *