ព័ត៌មានសន្តិសុខសង្គម

ម្ដាយជិះម៉ូតូឌុបកូនស្រីទៅសាលា ចាប់ហ្វ្រាំងក៏រអិលដួលធ្លាក់កូនចូលរថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធ័ម

 

ភ្នំពេញ៖ស្ត្រីម្នាក់ជិះម៉ូតូទៅបង្រៀនសិស្ស វ៉ាក់អើនឹងរនាំងការដ្ឋានខាងមុខចាប់ហ្វ្រាំងដួលធ្លាក់កូនស្រីអាយុ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនស្លាប់ខ្ទេចក្បាលចំណែកម្តាយរងរបួស។ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវ ឈ្នះ ឈ្នះក្នុងភូមិសំរោងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ អ៊ែល អាប់ភីហ្គែលម៉ាលីសអាយុ៤ឆ្នាំ ចំណែកម្តាយឈ្មោះ សោម ម៉ារី អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន សាលាអង្គការ រងរបួសស្រាល មានប្តីជាអនិកជនខ្មែរ អារ៉ាប់ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងស្រីរងគ្រោះជាកូនទី២ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជិះម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1IH-3252 ឌុបកូនស្រី ឆ្ពោះទៅបង្រៀន នៅសាលាអង្គការ ដោយជិះម៉ូតូតាមបណ្តោយផ្លូវឈ្នះ ឈ្នះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មានរនាំងការដ្ឋានខាងមុខ ក៏ចាប់ហ្វ្រាំង ស្រាប់តែដួលធ្លាក់កូនស្រី ចូលកុងតឺន័រ ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1565 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0575 កំពុងបើកពីជើងទៅត្បូងស្របទិសគ្នា កិនស្លាប់ខ្ទេចក្បាល ហើយរថយន្តបន្តបើកទៅមុខបានចម្ងាយជាង១០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ទាំងអ្នកបើកបរ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ប្រគល់សពក្មេងរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ ម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *