Uncategorized

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនម្នាក់កំពុងលក់ថ្នាំញៀននិងដកហូតវត្ថុតាង

 

​បន្ទាយមានជ័យ​៖កម្លាំង​អាវុធហត្ថ​​មួយក្រុម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នៅ​ចំណុច​ផ្លូវកែង ក្បែរ​កា​រ៉ា​ស់​សាំង​តេ​លា ស្ថិតក្នុង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​ការបង្ក្រាប​បាន​ធ្វើឡើងកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​វត្ថុតាងដកហូត​រួមមាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​ចំនួន​១៤​កូន​ថង់​កិប​ទម្ងន់​១៤,៥១​ក្រាម​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារ​មួយចំនួន ។​ជនសង្ស័យ​មានឈ្មោះ ពិត សាញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *