បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបាននាំខ្លួនម្ចាស់ទីតាំងជល់មាន់ភ្នាល់លុយរាប់លានដែលប្រព្រឹត្តនៅក្នុងស្រុកសង្កែមកណែនាំអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់។
កម្លាំងជំនាញនគរបាលស្រុកសង្កែកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០បាននាំខ្លួនម្ចាស់ទីតាំងម្នាក់ដែលបានប្រមូលផ្តុំគ្នាច្រើនពពាក់ពពូនលេងល្បែស៊ីសងជល់មាន់មកណែនាំអប់រំនិងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបន្តទៀត។ទីតាំងនេះបានប្រព្រឹត្តបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនថ្ងៃមកហើយនៅត្រង់ចំណុចភូមិអូរក្រសាំងឃុំតាប៉ុនស្រុកសង្កែខេត្តបាត់ដំបង។ប៉ុន្តែមិនសមត្ថកិច្ចមិនបានបង្ហាញឈ្មោះម្ចាស់ទីតាំងរូបនេះឡើយ។
ចំពោះការលួចបើកកន្លែងជល់មាន់ដាក់លុយឬការប្រព្រឹត្តខុសច្បាប់ផ្សេងទៀតកម្លាំងនគរបាលខេត្តបាត់ដំបងបានប្រកាសស្វាគមន៍និងអរគុណជាខ្លាំងចំពោះកិច្ចសហការរាយការណ៍ដល់សមកិច្ច។សូមប្រជាពលរដ្ឋទាំងអស់ចូលរួមផ្តល់ព័ត៌មានបន្តទៀតដើម្បីមានវិធានការទប់ស្កាត់រាល់បញ្ហាអសកម្មនានានៅក្នុងសង្គម៕សហការី