Uncategorized

អាជ្ញាធរខេត្តកម្ទេចចោលស្រាស,ស្រាថ្នាំ,មេស្រាចំនួន៥៣២កានស្មើន៣.៨៩៥លីត្រ

 

​ខេត្តកំពង់ឆ្នាំង​៖​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​នៅ​ភូមិ​ត្រពាំង​តា​សុក​ឃុំ​ព្រៃ​មូល​ស្រុក​រលាប្អៀរ​ស្រាស​,​ស្រាថ្នាំ​,​មេស្រា​ចំនួន​៥៣២​កាន​ស្មើ​៣.៨៩៥​លីត្រ​ត្រូវ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដុត​កម្ទេចចោល​ក្រោយពី​រកឃើញថា​បង្ក​ឱ្យ​មនុស្ស​ពុល​ស្លាប់​និង​រងគ្រោះ​ជាង​១០០​នាក់​។​ពិធី​នេះ​ធ្វើឡើង​វត្តមាន​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​,​មេបញ្ជាការ​យោធា​ខេត្ត​,​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​,​មន្ត្រីក្រោមឱវាទ​និង​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថាៈ​ស្រា​ដែល​ត្រូវ​ចាក់​ដុត​កម្ទេចចោល​នេះ​ក្រោយពី​មាន​ករណី​ពុល​ស្រា​ដ៏​ច្រើន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​និង​១៣១​នាក់​បាន​ពុល​ហើយ​ត្រូវបាន​សង្គ្រោះ​បន្តបន្ទាប់​។​លោក​បាន​បន្តថា​៖​ករណីនេះ​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ជំនាញ​បានដាក់​វិធានការ​ប្រមូល​ស្រាស​,​ស្រាថ្នាំ​,​ពី​កន្លែង​ផលិត​និង​លក់បាន​ចំនួន​៣.៨៩៥​លីត្រ​។​

​ស្រា​សមាន​ចំនួន​៥៣២​កាន​,​មេ​ស្រាស​៧៥​លីត្រ​,​មេតំបែ​១​កញ្ចប់​,​មេស្រា​រួច​កន្លះ​លីត្រ​,​ស្រា​ច្រក​ដប​ទឹក​សុទ្ធ​៥៩​ដប​,​ស្រា​ច្រក​កែវ​ជ័រ​ចំនួន​៨០​កែវ​ជ័រ​,​និង​មេស្រា​ចំនួន​២១​ខាប់​។​ជាមួយ​នោះបាន​បិទ​ទីតាំង​លក់​ចែកចាយ​ចំនួន​១,១១៥​កន្លែង​។​ចំពោះ​ស្រា​ដែល​ប្រជាពលរដ្ឋ​ផឹក​នេះ​ត្រូវបាន​ស្ថាប័ន​ជំនាញ​បញ្ជាក់ថា​មាន​លាយ​កើន​មេ​តា​ណុល​កម្រិត​ខ្ពស់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *