Uncategorized

ពលរដ្ធរិះគន់នាយរដ្ឋបាលព្រៃឈើថា បានបណ្ដោយឲ្យក្រុមឈ្មួញដឹកស្រេចតែចិត្ត


​ខេត្តព្រះវិហារ​៖​លោ​ករី​ឡាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​បាន​រង​ការចោទប្រកាន់​ពី​មហាជន​ថា​បាន​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។​
ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ជា​រៀងរាល់​យប់​គេ​តែង​សង្កេតឃើញ​បទល្មើស​ព្រៃឈើ​មានការ​ដឹកជញ្ជូន​ចេញពី​ស្រុក​ជ័យ​សែន​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។​ការដឹកជញ្ជូន​ឈើ​នេះ​បាន​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ដែល​ឈ្មួញ​ហាក់​គ្មាន​កោតក្រែង​សមត្ថកិច្ច​ឡើយ​។​

តាម​បទបញ្ជា​របស់​ប្រធាន​គណៈកម្មាធិការ​បង្ការ​ប​ង្គ្រា​ប​បទល្មើស​ថ្នាក់​ខេត្ត​បានដាក់​បទបញ្ជា​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទាំងអស់​ធ្វើយ៉ាងណា​បង្ក្រាប​ឱ្យខាងតែបាន​និង​ឱ្យមាន​ប្រសិទ្ធភាព​។​តែ​ផ្ទុយទៅវិញ​បទល្មើស​នៅតែមាន​កើត​ឡើងជា​ហូរហែ​។​ក្នុងការ​ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​ឆែកឆេ​រថយន្ត​បានត្រឹមតែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​។​
​ទាក់ទិន​ករណី​ឈ្មួញ​រកស៊ី​ដឹក​ជ​ញ្ជួ​ន​ឈើ​នេះ​គេហទំព័រPLAមិនទាន់បាន​ការបញ្ជា​ក់​ពី​លោ​ករី​ឡាយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​នៅឡើយ​ទេ​។​ក្រុមការងារ​គេហទំព័រ​យើង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​លោ​ករី​ឡាយ​ឬ​តំណាង​អង្គភាព​ដើម្បី​ផ្សាយ​ជូន​នា​លេខ​ក្រោយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *