Uncategorized

មហាមិត្តចិនផ្ដល់របាំងមុខ២២.០០០សន្លឹកដល់ខេត្តបន្ទាយមានជ័យ

 

​បន្ទាយមានជ័យ​៖​រដ្ឋបាល​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​អំណោយ​របាំងមុខ​ចំនួន ២២.០០០ សន្លឹក​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​តាំងពី​ឆ្នាំ​២០១១​មក ។​
​លោក​ជា​សេង​អាន​នាយករង​រដ្ឋបាល​សាខា​ខេត្ត​ក្នុងនាម​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​សហការី​បានទទួល​អំណោយ​នោះ ដែល​បាន​បញ្ជូន​ដល់​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី ១៦ ខែកក្កដា​ឆ្នាំ​២០២០​។​យោង​មន្ត្រី​មហាមិត្ត​ចិន​ខេត្ត​យូ​ណាន​បានឱ្យដឹងថា​៖​របាំងមុខ​(​ម៉ាស់​)​សរុប​ចំនួន​២២.០០០​សន្លឹក​។​
​រួមមាន​របាំងមុខ​ចំនួន​២០.០០០​និង​របាំង​ការពារ​វេជ្ជសាស្ត្រ​ចំនួន​២.០០០​សន្លឹក​ដែល​ត្រូវ​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​សម្រាប់​បែងចែក​ជូន​គោលដៅ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​អំណោយ​នេះ​នឹង​បានជា​វិភាគទាន​នៃ​ចំណង​មេត្រីភាព​មិត្តភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​យូ​ណាន​និង​ខេត្តបន្ទាយមានជ័យ​និង​និយាយ​រួម​រវាង​ចិន​និង​កម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *