ខេត្តកំពង់ឆ្នាំង៖អគ្គិភ័យមួយបានកើតឡើងពីការផ្ទុះផ្ទាំងសូឡាកើតជាផ្កាភ្លើងបណ្តាលឱ្យឆេះអស់ផ្ទះមួយខ្នងពេលម្ចាស់មិននៅ។ហេតុការណ៍នេះបានកើតឡើងនៅភូមិមានកើតឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាៈម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនេះមានឈ្មោះ ឈួន ចាន់នី ភេទប្រុសអាយុ ២៧ឆ្នាំប្រពន្ធឈ្មោះរ៉េតផលអាយុ២៤ឆ្នាំមានកូនម្នាក់ក្នុងបន្ទុកម្នាក់។ផ្ទះដែលជួបគ្រោះមហន្តរាយមួយខ្នងនេះទំហំ៤គុណ៤ម៉ែត្រមានសម្ភារម៉ូតូ១គ្រឿង,អង្ករ,លុយ,អត្តសញ្ញាណប័ណ្ណ,សៀវភៅគ្រួសារ, ឯកសារផ្សេងៗទៀត ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត៕សហការី