បន្ទាយមានជ័យ៖មន្ត្រីបានបែងចែកអាវពោងទឹករបស់កាកបាទក្រហមកម្ពុជាចំនួន៣០០អាវសម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់គ្រាអាសន្ននៅតាមសហគមន៍ ។
លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត,លោកលីសារីអនុប្រធានអចិន្ត្រៃយ៍ប្រចាំការកាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០បានអញ្ជើញប្រគល់អំណោយនោះដោយបែងចែកដល់៖១,នគរបាលខេត្ត៥០អាវ។២,តំបន់ប្រតិបត្តិការសឹករងខេត្ត៥០អាវ។៣,កងរាជអាវុធហត្ថខេត្ត៥០អាវ។៤,ដល់១២អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រុងទាំង៩ដោយបាន១០អាវ/១ស្រុកក្រុងនិង១៣ទុកនឹងសាខាកាកបាទក្រហមកម្ពជាខេត្ត៦០អាវ។
លោកអ៊ុរាត្រីបានថ្លែងអំណរគុណសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ា់នីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសប្បុរសជនដែលបានផ្តល់អាវពោងទឹកដែលមានគុណភាពល្អទាំងនេះ។លោកបានណែនាំឱ្យគោលដៅដែលទទួលយកត្រូវប្រើប្រាស់ឱ្យចំគោលបំណងបានលទ្ធផលល្អនិងមានប្រសិទ្ធិភាពខ្ពស់ ៕