Uncategorized

ចាប់មន្ត្រីនគរបាលម្នាក់បញ្ជូនទៅតុលាការករណីប្រទូស្តកេរ្តិ៍ខ្មាស់

 

​ភ្នំពេញ​៖​សមត្ថកិច្ច​ជំនាញ​​នគរបាល​ខណ្ឌមានជ័យ បាន​តាមដាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ករ​ណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​លើ​ក្មេងស្រី​អាយុ​៧​ឆ្នាំនេះ​រួចមក​កាលពី​រសៀល​ថ្ងៃ​៨ ខែកញ្ញា ឆ្នាំ​២០២០សមត្ថកិច្ច បាន​អនុវត្តតាម​ដីកា​តុលាការ​ដោយបាន​នាំខ្លួន​ឈ្មោះ អេង សំអាត ជា​មន្ត្រីនគរបាល​នៃ​នាយកដ្ឋាន​ភស្តុភា ក្រសួងមហាផ្ទៃ ពីបទ​ចោទប្រកាន់ “​ប្រទូស្ត​កេរ្តិ៍ខ្មាស​” ​ក្មេងស្រី​អាយុ​៧​ឆ្នាំ បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​សមត្ថកិច្ច នៅតែ​អះអាងថា ក្នុងនាម​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ មិនដែល​ព្រងើយកន្តើយ ឬ​លាក់បាំង​អ្វី​ឡើយ​។​ជាក់ស្តែង​សមត្ថកិច្ច​មិនអាច​អនុវត្ត​ការងារ​ណា​ដោយ​មិនមាន​ភាពច្បាស់លាស់​ឡើយ ហើយ​សមត្ថកិច្ច​ក៏​មិន​ទុក​ករណី​ល្មើស​ណាមួយ​ចោល​ដែរ ។

​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់​មុននឹង​អនុវត្ត​ការងារ អ្វី មួយ គឺ​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​តាម​ជំនាញ ជាពិសេស​ត្រូវធ្វើ​ការស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ចៀសវាង​ការអនុវត្ត​ខុស ឬ​ចាប់​មនុស្ស​ខុស ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *