Uncategorized

រថយន្តដឹកដីបើកបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់

 

​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​រថយន្ត​ប៊ែ​ន​ដឹក​ដី​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បាន​ស្លាប់​។​ក្រោយ​បង្កហេតុ​រថយន្ត​បើក​ចូល​ក្នុងក្រុមហ៊ុន​លាយ​បេតុង​មួយកន្លែង​ហើយ​ទុក​រថយន្ត​ចោល​អ្នកបើកបរ​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​ក្រុមហ៊ុន​លាយ​បេតុង​ស៊ី​អិ​ក​ស៏​ឌី​អ៊ិន​ដាស​ស្ទ្រី​ឯលើ​ផ្លូវជាតិ​៥​ភូមិ​គ្រួស​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​រសៀល​ថ្ងៃទី​១៥​វិច្ឆិកា​ឆ្នាំ​២០២០​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ សឿន ចាន់​សុខ អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ទឹក​សុទ្ធ នៅ​ភូមិ​គ្រួស​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ 1BO-3298 ធ្វើដំណើរ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​៥​។​ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​ស ដឹក​ដី ពាក់​ផ្លាកលេខ​ចង្កូត​ស្តាំ PP-1163 បើកបរ​ដោយ​បុរស​ម្នាក់ គេចខ្លួនបាត់​ក្រោយ​កើតហេតុ​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *