Uncategorized

រថយន្តបុកជាមួយរថយន្តបណ្ដាលឲ្យមានអ្នករងរបួស៤នាក់

 

​ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​រថយន្ត​បណ្ដាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់​ចំនួន​៤​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់​លើផ្លូវ​បេតុង​ព្រៃ​ស​ស្ថិតក្នុង​ភូមិ​ពង​ទឹកស​ង្កា​ត់​ពងទឹក ខណ្ឌដង្កោ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​RX400H ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AI-5525 អ្នកបើកបរ​មានឈ្មោះ សួន ធា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​លក់ដូរ​នៅក្នុង​បុរី​ពិភពថ្មី​២ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ភ្នំពេញ​ត្រូវជា​ប្តី​រងរបួស​ធ្ងន់​។​អ្នករួមដំណើរ​ទី​១​មានឈ្មោះ ហុង រ៉ានី ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ជាមួយគ្នា​ត្រូវជា​ប្រពន្ធ​រងរបួស​ឆ្ង​ន់​។​

​អ្នករួមដំណើរ​ទី​២​មានឈ្មោះ​ប៉ុន​ម៉ា​រី​ណា​ភេទ​ស្រី​អាយុ​៧​ឆ្នាំ​នៅ​ជាមួយគ្នា​ជា​កូន រងរបួស​ធ្ងន់ ។​អ្នករួមដំណើរ​ទី​៣​មានឈ្មោះ​សុង​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​ភ្នំពេញ​ជា​ក្មួយ​រងរបួស​ស្រាល​។​២,​រថយន្ត​ម៉ាក​ភាគី​ម្ខាង​ទៀត​ម៉ាក​ហី​យ៉ាន់​ដាយ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3D9727​អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​។​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវ​បានដឹង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​មានជ័យ​ម្នាក់​និង​គ្លីនិក​ស័​ង្ហ​ណា​រី​ចំនួន​៣​នាក់ ។​
​ចំពោះ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច​ប្រគល់​ទៅឱ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *