Uncategorized

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​១០០៧​កែង​នឹង​ផ្លូវ​១៩៦៦​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោងជាង​២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​មានឈ្មោះ​អ៊ី​ដា​លិ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ធ្វើការ​នៅ​ហាង​ផឹកស៊ី​មួយកន្លែង​ស្នាក់នៅ​ភូមិ​ដំណាក់​ល្អិត​ឃុំ​រកា​គយ​ស្រុក​កងមាស​ខេត្តកំពង់ចាម​។​ជិះ​ម៉ូតូ​តែម្នាក់ឯង​ម៉ាក ឌ្រី​ម​សង់ C125​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1IL.8925 ខ្ទិច​ផ្នែក​ខាងមុខ​។​
​ចំណែក​អ្នកបើករថយន្ត​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយ​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2Y.8758៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *