Uncategorized

ប្តីចាក់សម្លាប់ប្រពន្ធដោយភ្លើងប្រច័ណ្ឌរួចប្ដីអារ ករ ខ្លួនឯងតែមិនស្លាប់

 

​កណ្ដាលៈ​អំពើ​ឃាតកម្ម​មាន​ស្ថាន​ទំ​ម្ង​ន់​ទោស​ដោយ​ចាក់​នឹង​កាំបិត​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​នៅលើ​ចិញ្ចើមផ្លូវ​៤​ភូមិ​ព្រៃ​រកា​ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ស្ត្រី​រងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សុខ​ផល្លី​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​កម្មក​រ​ស្នាក់នៅ​ភូមិ​ត្រពាំង​ពើក​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ស្លាប់​នៅ​កន្លែងកើតហេតុ​ដោយសារ​ប្ដី​ចាក់​។​

​ជនសង្ស័យ​ជា​ប្ដី​អា​រក​ប៉ង​សម្លាប់​ខ្លួនឯង​របួសធ្ងន់​បញ្ជូនទៅ​ពេទ្យ​លោកសង្ឃ​បច្ចុប្បន្ន​បញ្ជូន​បន្តទៅ​ពេទ្យ​កាល់ម៉ែត​មានឈ្មោះ​គួ​ធន់​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​កម្មក​រ​ស្នាក់នៅ​ភូមិ​ត្រពាំង​ខ្នា​ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ធ្វើ​សកម្មភាព​ចាក់​និង​អាករ​សម្លាប់​ខ្លួនឯង​នៅ​កន្លែងកើតហេតុ​ចាក់​ដោយ​កាំបិត​ប៉ុន្តែ​មិន​ស្លាប់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។

​មូលហេតុ​ដោយសារ​ភ្លើង​ប្រចណ្ឌ​អ្នក​ទាំងពីរ​មានកូន​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ទើប​លែងលះគ្នា​។​សមត្ថកិច្ច​ដកហូត​វត្ថុតាង​កូនកាំបិត​ចុង​ស្រួច​មួយ​ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *