ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន

 

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៥៥នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើផ្លូវលេខ១៥៥ ស្ថិតភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ សញ្ញា ជួញដូរដោយខុសច្បាប់សារធាតុញៀនសកម្ម បានចំនួន ០១នាក់ ស្រី ព្រមដកហូតវត្ថុតាងដូចខាងក្រោម ៖

ជនសង្ស័យ
1.ឈ្មោះ គឹម ថាវី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

វត្ថុតាង
1.ក្រាមពណ៍ ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ ១០៤ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)
2.លោហៈធាតុ ពណ៍ក្រហម ចំនួន ០៣ (ចិញ្ចៀន ០២វង់ និងក្រវិល មួយចំហៀង)
3.ទូរស័ព្ទចំនួន ០១គ្រឿង
4.ម៉ូតូចំនួន ០១គ្រឿង
5.លុយខ្មែរ ចំនួន ៧០ ០០០៛
6.កាបូបស្បែកពណ៍ខ្មៅ ចំនួន ០១
7.ម៉ូតូចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *