ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បានក្រុមស្ត្រីជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងគ្រឿងសង្ហារឹម

ខេត្តក្រចេះ ៖ ស្ត្រីជើងខ្លាំង ប្រចាំខេត្តស្ទឹងត្រែង និងគូកនគ្នីគ្នា ចំនួន ពីនាក់ទៀត ពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើ និងគ្រឿងសង្ហារិម ដែលដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងមកកាន់រាជធាំនីភ្នំពេញ ហើយចែកចាយបន្តតាមកន្លែងលក់នានា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការ៧០៨ ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤។ប្រភពព័ត៌មានបានឲ្យដឹងថាកាលពីយប់ថ្ងៃខែខាងលើ មានរថយន្តសាំយ៉ុង ពណ៌សផ្លាកលេខ 2Y-6246 មានអ្នករួមដំណើរចំនួន ២នាក់(ប្រុស២នាក់ ស្រីម្នាក់) ក្នុងល្បឿនលឿន ដោយមានការសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ តាមឃាត់សួរនាំ តែរថយន្តខាងលើ ពុំព្រមឈប់ បែរជាបន្ថែមល្បឿនកាន់តែលឿន និងកៀបាក់កញ្ចក់រថយន្តខាងឆ្វេងរបស់សមត្ថកិច្ចថែមទៀត ។ក្រោយកៀប៉ះរថយន្តអាវុធហត្ថ ដាច់កញ្ចាក់ ក៏បន្តឆ្ពោះទៅមុខ រហូតដល់សួនអាពាហ៍ពិពាហ៍ នៃរដ្ឋបាលព្រៃឈើសណ្ដាន់ ស្រុកចិត្តបូរី ដោយមានការសហការ ពីរដ្ឋបាលព្រៃឈើផងនោះ ទើបអាចឃាត់ជាប់ ។ ជាក់ស្តែងក្នុងរថយន្ត មានរបស់គួរអោយសង្ស័យ ជាកេស ដែលមានគ្រឿងអេឡិចត្រូនិច និងបេក្រចៅជាច្រើន ដែលសង្ស័យអាចជាកាហ្វេគេចពន្ធ ។
មនុស្សប្រុសស្រី៤នាក់ខាងលើ មានម្នាក់ឈ្មោះ ចែ ភណ្ណ័ ជាថៅកែស្រី ដ៍ល្បីល្បាញ ខាងដឹកជញ្ជូនគ្រឿងសង្ហារិម លក្ខណៈរថយន្តខ្សែជាច្រើនគ្រឿង ក្នុងមួយយប់មួយយប់ ឯបុរស២នាក់ ម្នាក់ជាបើកបររថយន្ត និងម្នាក់ទៀតអាចជាម្ចាស់រថយន្ត ។ក្រោយសកម្មភាពដេញឃាត់ជាប់ កម្លាំងអាវុធហត្ថ៧០៨ អូសត្រឡប់ទៅស្រុកអូរគ្រៀងសែនជ័យវិញ ដើម្បីពិនិត្យរកបទល្មើសជាក់ ដាក់បន្ទុកនិងចាត់ការទៅតាមនីតិវិធី ។ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ បានបញ្ជូនទៅមូលដ្ឋានអាវុធហត្តខេត្តក្រចេះរូចរាល់ហើយ រីឯផ្នែកជំនាញ កំពុងបន្តនីតិវិតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *