ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យ២នាក់ក្នុងខេត្តកំពង់ធំ ករណីកាប់សម្លាប់ប្លន់យកម៉ូតូនៅភ្នំពេញ

 

ភ្នំពេញ៖ក្រោយមានអំពើកាប់សម្លាប់ប្លន់យកម៉ូតូ កម្លាំងនគរបាលនាយកដ្ឋាន-នគរបាលភ្នំពេញ-នគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ធំ បានសហការស្រាវជ្រាវរហូតដល់ថ្ងៃទី៦ ខែធ្នូ ចាប់ជនសង្ស័យ២នាក់ចំណោមច្រើននាក់។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើកើតនៅម្តុំផ្លូវវិមានឈ្មះឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្លាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ។បុរសរងគ្រោះឈ្មោះ ឆាយសំណាប់ អាយុ២០ឆ្នាំបានស្លាប់ ក្រោយកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1JR 9590។ចំណែកក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម និងម៉ាកស្កុបពី។
បន្ទាប់បីកើតហេតុ សមត្ថកិច្ចសហការស្រាវជ្រាវ រហូតដល់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២៣ ចាប់បានអ្នកពាក់ព័ន្ធ២នាក់នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនសង្ស័យឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ អាយុ១៩ឆ្នាំ និងឈ្មោះ អេងសំណាង ហៅ ចយ អាយុ១៥ឆ្នាំ។

ចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម និងធ្វើឱ្យជនរងគ្រោះស្លាប់ពិតមែន។ក្រោយពីសាកសួរ កម្លាំងនគរបាលនាយកដ្ឋានបានប្រគល់ឱ្យនគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី ហើយផ្នែកជំនាញបន្តតាមរកចាប់បក្ខពួកយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *