Uncategorized

កម្លាំងនគរបាលចាប់ជនម្នាក់ដែលកាប់លើគូទំនាស់របួសដេរ១២ថ្នេរ

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ករណី​ប្រើ​ហិង្សា​ដោយ​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​បុរស​ម្នាក់ទៀត​ឱ្យ​រងរបួស​ដេរ​១២​ថ្នេរ​។​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ត្រពាំង​រាំង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃ្មួញ​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ចាន់​កី​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​បើករថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​អង្គរ​សេ​វិ​ន​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​អ៊ូច​សុភា​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​បើករថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​អង្គរ​សេ​វិ​ន​ដូចគ្នា​បាន​រងរបួស​ក្បាល​បបូរមាត់​ដេរ​១២​ថ្នរ​។​ទាំងពីរ​នាក់​ស្នាក់​ផ្ទះ​សង់​ថ្មី​ផ្លូវ​បេតុង ភូមិ​ត្រពាំង​រាំង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​អ្នក​ទាំងពីរ​មានទំនាស់​ពាក្យសម្តី​តិចតួច​ក្នុង​វង់​ផឹង​ស៊ី​ទើប​បង្ក​ជា​ហិង្សា​បែបនេះ​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​បាន​ជនបង្ក​និង​ដកហូត​កាំបិត​បុ័ងតោ​១​សមត្ថកិច្ច​កំពុង​ចាត់ការ​តាមច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *