ព័ត៌មានសន្តិសុខសង្គម

រាយខ្សែភ្លើងម៉ូទ័របាញ់ទឹកលាងរថយន្តប៉ះចរន្តឆក់ស្លាប់

 

កំពង់ឆ្នាំង៖បុរសម្នាក់បានរាយខ្សែភ្លើងម៉ូទ័របាញ់ទឹកលាងរថយន្តចៃដន្យប៉ះចរន្តឆក់ស្លាប់ភ្លាមដែលកើតឡើងនៅក្នុងភូមិជ្រលងឃាត់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី២៥មករា២០២១។

លោកវរសេនីយ៍ឯកប៉ាលជឿនអធិការនគបាលស្រុកកំពង់លែងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦មករា២០២១ថា៖ជនរងគ្រោះមានឈ្មោះលីសាឡាត់ភេទប្រុសអាយុ២៥ឆ្នាំព្រោះនៅក្នុងភូមិឃុំស្រុកខេត្តខាងលើ។នៅមុនពេលកើតហេតុជនរងគ្រោះបានរាយខ្សែភ្លើងដោតម៉ូទ័របាញ់ទឹកដើម្បីលាងរថយន្តរបស់ខ្លួននៅផ្ទះហើយក៏ត្រូវខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់តែម្តង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *