ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះចុះចាប់ជនសង្ស័យលួចចូលនេសាទក្នុងតំបន់អភិរក្ស

 

ពោធិសាត់៖កម្លាំងសង្កាត់រដ្ឋបាលជលផលសហការជាមួយកម្លាំងយោធានិងនគបាលបានចុះបង្ក្រាបជនសង្ស័យដែលលួចចូលនេសាទក្នុងតំបន់អភិរក្សនៅរាំងទិលឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិសាត់កាលពីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២១។

មន្ត្រីជលផលបានឱ្យដឹងថា៖សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យមួយក្រុមមប្រើប្រាស់កាណូតចំនួន២គ្រឿងកំពុងលបលួចនេសាទដោយឧបករណ៍នេសាទអួនអូសទឹកសាប។នៅពេលឃើញក្រុមសមត្ថកិច្ចក្រុមជនសង្ស័យក៏កាត់ផ្ដាច់ខ្សែអួនហើយបើកការណូតរត់គេចខ្លួនបាត់។បច្ចុប្បនវត្ថុតាងត្រូវបានបំផ្លាញចោល,សាច់អួនមុខប្រវែង២៥មបណ្ដោយ៣៥មក្រឡា០,០២មទៅ០,០៤ម,ខ្សែអូសទាញប្រវែង៦០មខ្សែភ្លើងប្រវែង២៥ម ច្រវ៉ាក់ប្រវែង ២៥ម៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *