ព័ត៌មានសន្តិសុខសង្គម

រថយន្តកំពុងបើកបរបានឆាប់ឆេះអស់ទាំងស្រុងសង្ស័យឆ្លងចរន្តភ្លើង

ភ្នំពេញ៖ជនបរទេសម្នាក់និងអ្នករួមដំណើរបានធ្វើដំណើរលើរថយន្តម៉ាក CRV កំពុងបើកបរតាមផ្លូវស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាចុះរត់ចេញសឹងមិនទាន់។
គ្រោះមហន្តរាយនេះបានកើតឡើងស្ថិតនៅតាមផ្លូវកម្ពុជាក្រោម សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា។អ្នកនៅជិតទីនោះបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់រួមដំណើរមានបុរស២នាក់ទៀតបានបើកបររថយន្តម៉ាកCRV ផ្លាកលេខភ្នំពេញ2C-7679 តាមផ្លូវកម្ពុជាក្រោមពីលិចទៅកើត។
មកដល់កន្លែងខាងលើស្រាប់តែភ្លើងបានឆាបឆេះចេញពីផ្នែកខាងមុខរថយន្តយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងពលរដ្ឋរស់នៅក្បែរនោះដោយបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់និងទុយោទឹកជួយបាញ់ទប់ស្កាត់។បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ២គ្រឿងជួយអន្តរាគមន៍បាញ់ទឹកដើម្បីកុំឱ្យឆេះរាលដាលដល់ផ្ទះជិតខាង។
ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេតែរថយន្តឆេះអស់ទាំងស្រុង។បុរសជាតៃកុងបានប្រាប់សមត្ថកិច្ចថា រថយន្តរបស់គាត់ឆេះដោយសារឆ្លងប្រព័ន្ធខ្សែភ្លើង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *