ព័ត៌មានសន្តិសុខសង្គម

សមាជិកក្រុមប្រឹក្សាខេត្ត បើករថយន្តបុកម៉ូតូ ធ្វើឲ្យរបួសធ្ងន់៣នាក់

ឧត្តរមានជ័យ៖សមាជិកក្រុមប្រឹក្សាខេត្តម្នាក់បានបើករថយន្តតូយូតាកូរ៉ូឡាបានបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ចំនួន៣នាក់។
ហេតុការណ៍នោះបានកើតឡើងនៅត្រង់ផ្លូវភ្លោះលេខ១ កែងផ្លូវលេខ៨ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៣ ខែមករា។ នគរបាលប៉ុស្តិ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅខ្វែងគ្នាបណ្តាលឱ្យមនុស្សរបួសធ្ងន់៣នាក់។
មន្ត្រីដដែលបានបន្តថា រថយន្តម៉ាកកូរ៉ូឡាផ្លាកលេខភ្នំពេញ2C-1137 បើកបរដោយឈ្មោះ រឿង ហាំ អាយុ ៧២ ឆ្នាំជាសមាជិកក្រុមប្រឹក្សាខេត្តនៅភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។រថយន្តបើកពីលិចទៅកើតដល់វិមានឯករាជ្យក៏បានបត់ឆ្វេង។
ពេលនោះមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខឧ.ជ1D-8062 បើកបរដោយឈ្មោះ ខឿន សំនៀង ភេទស្រី អាយុ២៤ ឆ្នាំជិះឌុបគ្នាបើកមកពីមុខក៏បុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់៣នាក់។ក្មេងស្រីរួមដំណើរឈ្មោះ នាង ចាន់ស្រីម៉នអាយុ១២ឆ្នាំនិងក្មេងប្រុសឈ្មោះម៉ាប់ មករា អាយុ៣ឆ្នាំ។ពួកគេ៣នាក់រងរបួសនៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *