ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារព័ត៌មាន និងព្រឹត្តិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណៈជន មេត្តាជ្រាប

ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសលើបណ្ដាញសង្គម មានករណីប្លន់យកម៉ូតូនិងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០:៤០នាទី

បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការស្រាវដោយអង្កេតរកឃើញថា ករណីនេះមិនមែនជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទនោះទេ គឺជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់ចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលឡើងជាមួយប្រពន្ធឡើងវិញ ដោយសារមួយរយៈមានភាពមិនចុះសម្រុងនឹងគ្នា ទើបប្រឌិតរឿងយកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងពីក្រោយ របួសហូរឈាម ដើម្បីបំភ្លៃសភាពការណ៍ជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទ។

ហេតុការណ៍៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី បុគ្គល ឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿងថាមានគេប្លន់ម៉ូតូរបស់គាត់ នៅចំណុចខាងលិចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 ក្នុងចំណត ផ្ញើរម៉ូតូនៅសណ្ឋាគារភ្នំពេញ ក្នុងសង្កាត់ស្រះចក បន្ទាប់ពីពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព ទើបដឹងថាតាមពិត បុគ្គលឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូឌុបកូនស្រី យកមកផ្ញើរដោយខ្លួនឯងទេនៅចំណតនៅសណ្ឋាគារភ្នំពេញ។

បច្ចុប្បន្ន បុគ្គល ឈ្មោះ លី រ៉ូហ្សា ដែលប្រឌិតរឿង ត្រូវបានសមត្ថកិច្ចហៅមកសួរនាំនិងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលការចាត់ការតាមផ្លូវច្បាប់ដែលបង្កឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *