ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនស្ត្រីម្នាក់ និងដកហូតគ្រឿងញៀន១៩កញ្ចប់

ព្រះសីហនុ៖កម្លាំងនគរបាលខេត្តនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១បានចាប់ស្រ្តីម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


លោកវរ:សេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សិលា បានឱ្យដឹងថា កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូរបាក់រទេះ ចុះបង្ក្រាបបទល្មើសជួញដូរគ្រឿង ញៀន។ក្នុងនោះចាប់ ជនសង្ស័យបានម្នាក់ឈ្មោះ សេង ស្រីង៉ា ភេទស្រី អាយុ ៤៣ឆ្នាំ នៅ ភូមិ-ឃុំខាងលើ ។
វត្ថុតាងដកហូតបានមាន៖-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកក ចំនួន ១៩កញ្ចប់ និងសម្ភារជក់មួយចំនួន ។ជនសង្ស័យត្រូវបាននគរបាល ស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនទៅនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *