កំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមមានការនិមន្តចូលរួមពីតំណាងក្រសួងធម្មការ និងសាសនា,ក្រុមការងារោកបណ្ឌិត ហ៊ុន ម៉ាណែត ,ព្រះសាកលវិទ្យាធិការ រួមនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ។
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងអគាររដ្ឋបាលសមិទ្ធផលនានានៃសកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។
សមិទ្ធផលនេះគ្រោងនឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
បន្ទាប់មក អភិបាលខេត្តក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យផ្លូវ DBST និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀត ស្ថិតនៅសង្កាត់ សំបួរមាស ក្រុងកំពង់ចាម ដើម្បីត្រៀមដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខផងដែរ៕