ព័ត៌មានសន្តិសុខសង្គម

បញ្ជូនវៀតណាម៣នាក់ ប្រព្រឹត្តបទល្មើសនេសាទទៅតុលាការ

ពោធិ៍សាត់៖កម្លាំងជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទដោយចាប់ជនជាតិវៀតណាម៣នាក់ជាមួយឧបករណ៍ខុសច្បាប់២គ្រឿងហើយបានបញ្ជូនទៅតុលាការ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបតំបន់ អភិរក្សជលផលជ្រោយស្ដី ។ការបង្ក្រាបនោះចាប់ឧបករណ៍នេសាទល្មើសច្បាប់ប្រភេទឈឹបយន្ត២គ្រឿងនិងមនុស្ស៣នាក់នៅម្តុំតាជ័យសង្គ្រាម ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។
ក្រុមជនល្មើស៣នាក់ ឈ្មោះ ស៊ីនចាំង អាយុ៦៥ឆ្នាំ-ឈ្មោះង្វៀងយ៉ងតិច អាយុ ២២ឆ្នាំ-និងឈ្មោះយ៉ យ៉ងទុង អាយុ២០ឆ្នាំ។ពួកគេជាជនជាតិវៀតណាម រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុកក្រគខេត្តពោធិ៍សាត់។សមត្ថកិច្ចដកហូតវត្ថុតាងកាណូត២គ្រឿង សាច់ឈឹបយន្ត២វង់ ដងឈើ ឈឹបយន្ត ចំនួនបួនដើម ត្រីមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្តុតាងត្រូវក្រុមចម្រុះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *