ព័ត៌មានសន្តិសុខសង្គម

ចូលឆ្នាំខ្មែរ៣ថ្ងៃ អគ្គីភ័យកើតឡើង៧លើក ឆេះផ្ទះ៥ខ្នងនិងតូបមួយ

ភ្នំពេញ៖ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាអគ្គិភ័យបានកើតឡើងចំនួន៧លើកឆេះផ្ទះអស់៥ខ្នងនិងតូបលក់ដូរមួយ។
នគរបាលជំនាញបានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសានេះថា រយៈពេល៣ថ្ងៃអគ្គិភ័យបានឆាបឆេះផ្ទះទូទាំងប្រទេសអស់ចំនួន៥ខ្នង តូបលក់ដូរមួយ ខ្សែភ្លើងចំនួន៣៧ដុំ និងរងរបួសមនុស្សម្នាក់។ក្នុងនោះខេត្តព្រះវិហារ ចំនួន១ លើកមកពីឆ្លងចរន្តអគ្គិសនី រងរបួសមនុស្សម្នាក់ និងឆេះផ្ទះ ១ខ្នង។
ខេត្តព្រះសីហនុ១លើកមកពីចរន្តអគ្គិសនីឆេះតូបលក់ដូរ១។ខេត្តកំពង់ធំ១លើកមកពីភ្លើងចង្ក្រានឆេះផ្ទះ១ខ្នង។ខេត្តបាត់ដំបង២លើក មកពីឆ្លងចរន្តអគ្គិសនីនិងភ្លើងទៀនឆេះផ្ទះអស់ចំនួន ២ខ្នង។ខេត្តសៀមរាប១ លើក មកពីភ្លើងសំរាមឆេះខ្សែភ្លើងអស់ចំនួន៣៧ដុំ។ខេត្តត្បូងឃ្មុំ ចំនួន១លើក ឆេះផ្ទះអស់ចំនួន ១ខ្នង។ករណីភ្លើងឆេះផ្ទះក្នុងពិធីចូលឆ្នាំថ្មីឆ្នាំ២០២១ និងឆ្នាំ២០២២ គ្រោះអគ្គិភ័យបាន ថយចុះចំនួន២លើក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *