ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យមានអ្នកស្លាប់២នាក់ និងរបួស២នាក់

ពោធិ៍សាត់៖រថយន្តនិងម៉ូតូក្នុងដំណើរបញ្ច្រាស់ទិសបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់២នាក់និងរបួសធ្ងន់២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះនៅលើផ្លូវជាតិលេខ៥៥ម្តុំភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ កាលពីយប់ ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២២។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក តូយ៉ូតា កាមរីឆ្លាម ផ្លាកលេខ ភ្នំពេញ 2F 0661។រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីមផ្លាកលេខ ពោធិ៍សាត់ 1B 6083 មកពីមុខបណ្តាលឱ្យខាងម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមទាំង២នាក់។ចំណែកខាងរថយន្តរបួសធ្ងន់២នាក់។
អ្នកបើកបររថយន្តឈ្មោះ សូ សំណាងដេវីត អាយុ ១៥ឆ្នាំរបួសធ្ងន់អ្នករួមដំណើរ ឈ្មោះ ទឹត សារិន ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវជាម្តាយរបួសធ្ងន់។ម្តាយនិងកូននៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ចំពោះខាងម៉ូតូឈ្មោះ រីម ល័ក្ខ អាយុ ២៥ឆ្នាំ បានស្លាប់ អ្នករួមដំណើរឈ្មោះ ផន ផង់ ភេទស្រី អាយុ ២៦ឆ្នាំ ជាបងថ្លៃបានស្លាប់ អ្នកទាំង២នៅក្នុងភូមិ ឃុំ ខាងលើ ។មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើងគឺបង្កពីអ្នកបើករថយន្តមិនប្រកាន់ស្ដាំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *