ព័ត៌មានសន្តិសុខសង្គម

ចាប់បាន២នាក់រឿងយកដែកទីប វាយគេឲ្យរបួសធ្ងន់

ក្រចេះ៖កម្លាំងនគរបាលស្រុកស្នួលបានចាប់ជនសង្ស័យ២នាក់ចំណោម៤នាក់ករណីយកដែកបំពង់ទីបនិងដំបងឈើវាយលើជនរងគ្រោះឱ្យរងរបួសធ្ងន់។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា ករណីហិង្សាបង្ករបួសស្នាមដោយចេតនានេះបានកើតឡើងនៅមុខសណ្ឋាគារ ចម្ប៉ាពេជ្រ ភូមិក្បាលស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២០ ខែមេសា។នគរបាលបានទទួលបណ្តឹងពីឈ្មោះ អ៊ែល សាលីខ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើថា ប្អូនប្រុសរបស់ខ្លួនឈ្មោះ អ៊ែល វីហ្សែល អាយុ២២ឆ្នាំ ត្រូវជនមិនស្គាល់មុខមានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង និង រថយន្តLexus RX300 ១គ្រឿង ។ពួកគេបានយកដែកបំពង់ទីប និង ដំបងឈើ ព្រួតគ្នាវាយមកលើប្អូនប្រុស របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។
ផ្នែកជំនាញ បានចុះចាប់ជនសង្ស័យ ២នាក់ឈ្មោះ វែង សុផល អាយុ៣២ឆ្នាំ និងឈ្មោះ យិន វេត អាយុ២០ឆ្នាំ ។ទាំងពីរនាក់នៅភូមិក្បាលស្នួល ខេត្តក្រចេះ និងវត្ថុតាងមាន ដែកទីបមូល១,ដំបងឈើ១ ទូរសព្ទ២គ្រឿង។ក្រោយសាកសួរ ជនសង្ស័យ២នាក់ បានឆ្លើយថា ពួកគេមានគ្នា៤នាក់រត់គេចខ្លួន២នាក់ឈ្មោះ គង់ ឡាណូ អាយុ២៩ឆ្នាំ និងឈ្មោះ យ៉េត អាយុ២១ឆ្នាំ។
ជនសង្ស័យ២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូន តាមនីតិវិធី។ ចំណែក២នាក់កំពុងគេចខ្លួន សមត្ថកិច្ចតាមស្វែងរកចាប់ខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *