ព័ត៌មានសន្តិសុខសង្គម

បុរសថៃម្នាក់ ចាក់សម្លាប់ស្ត្រីខ្មែរ អតីតគូស្នេហ៍ទំនងរឿងប្រចណ្ឌ

ប្រទេសថៃ៖ស្ត្រីខ្មែរម្នាក់ជាមេម៉ាយកូន៤ត្រូវអតីតប្រុសស្នេហ៍ជនជាតិថៃបានចាក់សម្លាប់នៅកន្លែងនាងធ្វើការក្នុងហាងមួយទំនងរឿងប្រចណ្ឌត្រូវបានចាប់ខ្លួន។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅហាងលក់ដូរមួយកន្លែងក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃកាលពីរសៀលថ្ងៃទី៩ ខែមេសាឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានប្រាប់ថា ស្ត្រីខ្មែរដែលស្លាប់ឈ្មោះណុប ណារី អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៤នាក់បម្រើការងារក្នុងប្រទេសថៃដោយស្របច្បាប់ជាមួយកូននិងប្អូនប្រុសម្នាក់ទៀតរយៈពេលជាង១ឆ្នាំមកហើយ។នាងបានយកបុរសថៃឈ្មោះ វ៉ាន់ ឈុំភូមឿង អាយុ៣១ឆ្នាំជាគូសង្សារក្នុងរយៈពេលខ្លី។ក្រោយមកនាងសុំបែកផ្លូវដោយសារតែខាងប្រុសផឹកស្រាជាប្រចាំ និងប្រើប្រាស់គ្រឿងញៀន។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថា ខ្លួននៅតែស្រឡាញ់នាងបើទោះបីជាខ្លួនមានដៃគូថ្មីក៏ដោយ។នៅពេលឮថានាងមានអ្នកថ្មីជាមនុស្សខ្លួនធ្លាប់ស្គាល់ទៀតទើបមានការខឹងរួចទៅទិញស្រាមកផឹកហើយបានយកកូនកាំបិតទៅចាក់នាងតែម្តង។សមត្ថកិច្ចថៃបាននាំខ្លួនជនសង្ស័យជាមួយកូនកាំបិតចុងស្រួចទៅស្នងការដ្ឋានគរបាលដើម្បី អនុវត្តតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *