ពោធិសាត់៖កងកម្លាំងចម្រុះចុះមុជរាវរកសពស្ត្រីអ្នកបន្ទាយមានជ័យម្នាក់ដែលបានលង់រសាត់ក្នុងទឺកជ្រោះថ្មដាតូចនៅស្រុកវាលវែង ។
លោកឧត្តមសេនីយ៍ទោសេងធារិនមេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ក្នុងវេសប៊ុលរបស់លោកបានឱ្យដឹងថាកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០កងកម្លាំងសរុប ៦៣នាក់។ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់,វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់។
ដឹកនាំដោយមេបញ្ជាការកងការពារព្រំដែនលេខ៥០១បានមុជទឹករកឃើញសពជនរងគ្រោះដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១០ម្សិលមិញនៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
លោកនាយសេនាធិការបានបន្តថា៖ ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ និងក្រុមគ្រួដារបានទៅកាន់ទីទឹកជ្រោះនោះ។បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យ៕