Uncategorized

ជឿគេព្រោះចង់បានលុយការប្រាក់ខ្ពស់ ចាញ់បោកតាមហ្វេសប៊ុកអស់៨.១០០ដុល្លារ

 

​បន្ទាយមានជ័យ​៖​ជាការ​លង់ខ្លួន​នឹង​បុរស​ម្នាក់​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ម្នាក់​ឱ្យគេ​ខ្ចីលុយ​៨.១០០​ដុល្លារ​ព្រោះ​ចង់បាន​លុយ​ការ​ក្នុង​១​ថ្ងៃ​៥.០០០​បាត​ប្រាក់​ថៃ​។​ការដឹង​ខ្លួន​ថា​ចាញ់បោក​ហើយ​ព្រម​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​នោះបាន​កើតឡើង​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០ ។​

​ស្ត្រី​រងគ្រោះ​បានមក​ប្តឹង​នគរបាល​ស្រុក​ភ្នំស្រុក ដើម្បី​ជួយ​ស្រាវជ្រាវ រក​ជន​ឆបោក​មក​ផ្តន្ទាទោស ។​
​លោក​វរសេនីយ៍ឯក​យ៉​ត​សុផល​អធិការនគរបាល​ស្រុក​ភ្នំស្រុក​បានឱ្យដឹង​នៅ​ថ្ងៃ​១០​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ​ដួង​សុគន្ធា​វី​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ប៉ោយចារ​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទា​មានជ័យ ។​
​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន​ស្គាល់​បុរស​នោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​អា​ខោ​ន​ឈ្មោះ​វាសនា​អ្នករកស៊ី​និង​មាន​ទំនាក់ទំនង​ជាមួយគ្នា​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកហើយ​។​គឺ​ទុកចិត្ត​រាប់អាន​គ្នា​ដូច​បងប្អូន​តាម​រលក​ធាតុអាកាស​។​តែ​ពុំដែល​បានឃើញ​ជួប​និង​ស្គាល់មុខ​គ្នា​ផ្ទាល់​ទាល់តែសោះ ។​
​បុរស​នោះ​តែង​បាន​ប្រាប់ថា​គេ​ត​ស់​នៅ​និង​រកស៊ី​នៅ​ខេត្តស្ទឹងត្រែង​។​លុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​ឈ្មោះ​វាសនា​នេះ​បាន​ហៅ​មក​ខ្ចីប្រាក់​គាត់​ចំនួន​៨.១០០​ដុល្លារ​។​ដោយ​បុរស​នេះ​បាន​និយាយ​ប្រាប់ថា​ខ្លួនគេ​ដឹកឈើ​ចូលទៅ​ប្រទេស​វៀតណាម​ត្រូវបាន​គេ​ចាប់​។​គឺ​យកលុយ​នោះ​ទៅ​សូកប៉ាន់​មន្ត្រី​ហើយនឹង​សង​វិញ​ភ្លាម បើ​បាន​ដោះស្រាយ​ចប់ ។​

ក្នុង​លុយ​ចំនួន​៨.១០០​ដុល្លារ​នោះគេ​ឱ្យ​ការប្រាក់​១​ថ្ងៃ​៥.០០០​បាត​។​ស្ត្រី​នោះបាន​វេរ​លុយ​ចូល​លេខ​ទូរស័ព្ទ​បុរស​នោះ​។​ប៉ុន្តែ​១​ថ្ងៃក្រោយ​នាង​បាន​ហៅ​ទូរស័ព្ទ​ទៅ​បុរស​នោះ​ជាច្រើនលើក​តែ​នៅក្រៅ​តំបន់​សេវា​រហូត ទើប​ដឹងខ្លួន​ថា នាង​ចាញ់បោក​គេ​ហើយៗ​បាន​រត់​ទៅប្តឹង​នគរបាល​ឱ្យជួយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *