ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ក្រុមចោរឆក់៣នាក់និងម៉ូតូ២គ្រឿង

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌប៉ុស្តិ៍ចោមចៅ១និងចោមចៅ២រួមជាមួយប្រជាការពារដេញ តាមចាប់បានក្រុមចោរចំនួន៣នាក់ដែលធ្វើសកម្មឆក់កាបូបនិងទ្រព្យសម្បត្តិតាមផ្លូវ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះបានឆក់ទូរសព្ទ និងឆក់កាបូបលុយ កាលពីព្រឹក ថ្ងៃទី៦ ខែសីហា នៅ មុខផ្សារចោមចៅ ភូមិថ្នល់បំបែក ។មួយករណីទៀត លើផ្លូវចោមចៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចដកហូតបានម៉ូតូម៉ាកនិច ចំនួន២គ្រឿងដែល ជាមធ្យោបាយ របស់ជនល្មើស ។ ក្រៅពីនេះក៏បានដកហូតលុយរួមនិងសម្ភារដែលក្រុមចោរបានឆក់យកពី ជនរងគ្រោះមួយចំនួន។ក្រោយការចាប់ខ្លួនបាន ជនសង្ស័យម្នាក់ត្រូវបានប្រគល់ឱ្យទៅប៉ុស្តិ៍ចោមចៅ៣ ដើម្បី សាកសួរ។ ចំណែក២នាក់ទៀត ឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ ចោមចៅ២ ដើម្បីបញ្ជូនបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *