ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ ជាមួយវត្ថុតាងគ្រឿងញៀន ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតពេលថ្មីៗនេះបានឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូកម្លាំងប្រឆាំងបទល្មើសគ្រឿងញឿនបានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននៅក្រោយផ្សារដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ក្នុងនោះចាប់ស្ត្រីម្នាក់ឈ្មោះជា ណាន់ អាយុ៣៨ឆ្នាំជាមួយវត្ថុតាងមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១៧ថង់-ប្រភេទគ្រាប់អក្សរWYចំនួន១៩៣គ្រាប់និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។
បន្ទាប់មកកម្លាំងជំនាញនាំជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *