ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត គីមសាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសពលោក ណម ណេម សមាជិកក្រុមប្រឹក្សាឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលបានទទួលមរណភាព!

បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគ​សិរ ឆ្នាំខាល ចត្វាស័ក​ ព.ស.​២៥​៦៦ ត្រូវនឹងថ្ងៃទី៦ខែធ្នូ ឆ្នាំ២០​២២ លោក​ ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នង​ការនគរបាលខេត្តបាត់​ដំបង អនុប្រធានក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល​ដ្ឋានឃុំរបស់មង្គល ព្រមទាំងហ​សការី អញ្ជេីញចូលរួមគោរពវិញ្ញា​ណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព​លោ​ក ណម ណេម សមាជិកក្រុមប្រឹក្សាឃុំរបស់មង្គល ជំទប់ទី១ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំរបស់មង្គល ដែល​លោកបានទទួល​មរណភាព កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលា​ម៉ោង ១៦និង៣០នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោ​គាពាធ ហើយពិធីបុណ្យសព​កំពុងប្រារព្វធ្វើនៅគេ​ហដ្ឋាន​នៃសពស្ថិត នៅភូមិកូនក្អែក២ ឃុំរប​ស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាមួយនឹងការចូលរួមនេះ លោកឧត្តម​សេនីយ៍ស្នងការបាននាំយកថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នង​ការនៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ចំនួន២,​០០០,​០០០ រៀល(ពីរលានរៀល)ព្រមទាំងថវិការបស់ផ្ទា​ល់របស់លោកស្នងកា​រនិងលោកស្រី ឈឺ មុយឆេង​ រួមជាមួយថវិកាដែល​បានពីការចូល​រួមរបស់កងកម្លាំ​ងនគរ​បាលចំណុះស្នងការដ្ឋានស​រុប​ចំនួន​១១,​៨៧០,០​០០រៀល(ដប់មួយលានប្រាំ​បីរយចិតសិបប្រាំពីរពាន់រៀល)​និង៤០ដុល្លារ​(សែ​សិបដុល្លារសហរដ្ឋអាមេរិក) បានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ។

តាំងនាមក្រុ​មគ្រួសារសពនិងតាំងនាមក្រុមប្រឹក្សាឃុំរបស់មង្គល​ លោក​ ទូច​ ហឹម ប្រធានក្រុមបហរឹក្សាឃុំ​ និងជាប្រធានគណៈកម្មាធិការគណបក្សឃុំរបស់មង្គល​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯក​ឧត្តម​ ស​ថេត​ អគ្គស្នងការរងនិងជាស្នងការនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ​ ព្រមទាំងលោក​ ស្នងការនគបាលខេត្តបាត់ដំបង​ និងលោកស្រីព្រមទាំងកងកម្លាំងនគរបាលទាំងអស់ដែល​លះបង់ពេល​វេលានិងថវិកាចូលរួមក្នុងកម្មវិធីបុណ្យ​ដេីម្បី​បានជួយសម្រាលដល់ការចំណាយក្នុងពិធីបុណ្យ​នេះនិងសូមគោរពជូនពរដល់ឯកឧត្តម​ លោកជំ​ទាវ​ លោក​ លោកស្រីជាកងកម្លាំងនគរបាលទាំងអស់ទទួលបាននូវសុខ​ភាពល្អបរិបូរណ៌ជោគ​ជ័យគ្រប់ភារកិច្ច៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *