កំពង់ឆ្នាំងៈផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គីភ័យឆេះជាបន្ត
បន្ទាប់ស្ទើទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងកោះ ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្នុងឧប្បតិ្តហេតុនេះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ ដែលធ្វើឱ្យស្ថានភាពបានធូរស្រាលមិនបង្ករឱ្យឆេះរាលដាលបន្តទៅផ្ទះផ្សេងៗទៀត ។