អាវុធហត្ថបញ្ជូនបុរសថៃម្នាក់ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាងទៅតុលាការ
បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យជាតិថៃម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៦ ខែមេសានេះ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសាកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបាន បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនជាតិថៃម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នៅមុខក្លិប MEXCLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះ សែតថាវុធ ឡាម៉ានី អាយុ២៣ឆ្នាំ ជនជាតិថៃជាបុគ្គលិកអនឡាញ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ក្នុងនោះវត្ថុតាងចាប់បាន-គ្រឿងញៀនចំនួន១៦៤កូនថង់កិប-ទូរសព្ទ១គ្រឿង-លុយថៃចំនួន១០.០០០បាត-លុយដុល្លារ៣០០ដុល្លារ-នាឡិកាដៃ១គ្រឿង-លិខិតឆ្លងដែន១ក្បាល-អត្តសញ្ញាណបណ្ណសញ្ជាតិថៃSettawoot lamanee ១សន្លឹកនិងកាតទាហានថៃ១សន្លឹក។
ក្រោយពីឃាត់ខ្លួនជនជាតិថៃពាក់ព័ន្ធគ្រឿងញៀនរូបនេះសមត្ថកិច្ចអាវុធហត្ថបានបើកការស្រាវជ្រាវរកមេខ្លោងធំដែលនៅពីក្រោយករណីនេះបន្តទៀត៕