ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើដាវកែច្នៃខុសច្បាប់ ហើយត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌដង្កោបានឱ្យដឹងថា ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននិងប្រើដាវកែច្នៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែកុម្ភៈ។ មន្ត្រីដដែលបានបន្តថា ជនសង្ស័យ៣នាក់-ឈ្មោះ រុន ប៉ាលី អាយុ២៩ឆ្នាំ-ឈ្មោះ ចាន់ថា ណារិន អាយុ៣៨ឆ្នាំ-និងឈ្មោះភុំសាន អាយុ៣០ឆ្នាំ។ពួកគេនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងនោះនគរបាលបានដកហូតវត្ថុតាង-ក្រាមសថ្លា៦កញ្ចប់-ដាវកែច្នៃចំនួន២-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំង៣នាក់ជាមួយវត្ថុតាងខាងលើ ត្រូវបាននគបាលខណ្ឌដង្កោ កសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *