ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទំនិញដាច់ហ្វ្រាំង បុករះរថយន្ត៣គ្រឿង,ម៉ូតូនិង,ផាស្អាប់

ភ្នំពេញ៖រថយន្តធុនធំដឹកទំនិញបានដាច់ហ្រ្វាំងបុករះរថយន្ត,ផាស្អាប់និងម៉ូតូ២គ្រឿងទៀតបណ្ដាលឱ្យមានអ្នករងរបួសដេករដូករណែលលើផ្លវចំនួន៣នាក់។


សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុងទួលពង្រ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១។មុនកើតហេតុមានរថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយជាន់ហ្រ្វាំងមិនស៊ី បានបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង នៅខាងមុខបណ្តាលមនុស្ស៣នាក់រងរបួសធ្ងន់ និងខូចខាតរថយន្ត៣គ្រឿងម៉ូតូ២គ្រឿងនិងផាស្អាប់មួយគ្រឿង។
ជនរងគ្រោះចំនួន៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនបាត់ ។ក្រោយកើតហេតុនគរបាលចរាចរណ៍ភ្នំពេញបានចុះ យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *