ភ្នំពេញ៖កម្លាំងខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនាបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មនិងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា តាមការស្រាវជ្រាវកន្លងមកសមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ត្រង់ម្តុំគល់ស្ពានលីយ៉ុងផាតត្រើយខាងកើតស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញពាក់ព័ន្ធករណីឃាតកម្ម។
បុរសនេះបានប្រើចបកាប់វាយជនរងគ្រោះបណ្តាលឱ្យស្លាប់ដែលប្រព្រឹត្តនៅត្រង់ផ្ទះលេខ១៦៧A ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជនរងគ្រោះភេទស្រី អាយុ៧៧ឆ្នាំ ត្រូវជាជីដូនមួយបង្កើតរបស់ជនសង្ស័យ។វត្ថុតាងដកហូតមាន ចបកាប់ដងដែក១ ត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕