ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ ចំណោម៤នាក់ ស្ទាក់ប្លន់ម៉ូតូទៅតុលាការ

កណ្តាល៖នគរបាលជំនាញខេត្តកណ្តាលកាលពីថ្ងៃទី២៩ ខែមករាបានបញ្ជូនជនសង្ស័យម្នាក់ចំណោម៤នាក់ករណីស្ទាក់វាយប្លន់យកម៉ូតូទៅតុលាការ។
លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័ យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងវាយប្លន់យកម៉ូតូឈ្មោះប៉ុល បូរិន អាយុ៣៦ឆ្នាំនៅភូមិព្រៃមាន ឃុំព្រៃពួចស្រុកអង្គស្នួល។សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមករា ។
លោកអធិការបានបន្តថា ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរគ្រឿង១លើកនិងហឹង្សាដោយចេតនា១លើកហើយមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទជួញដូរសារធាតុញៀនទៀតផង។បន្ទាប់ពីចាប់ខ្លូនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួររំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមករាកន្លងទៅ ជនសង្ស័យនិងបក្ខពួក៣នាក់ទៀតបានស្ទាក់វាយនិងជិះបុកប្លន់ម៉ូតូជនរងគ្រោះម្នាក់ឱ្យដួលឈ្មោះ កយ ថា អាយុ៤៨ឆ្នាំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្រុមនេះបានធ្វើសកម្មភាពនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួលរួចយកម៉ូតូម៉ាកហុងដា ប៊ីត ទៅបាត់។ ក្រោយបើកការស្រាវជ្រាវក៏ឈានដល់ចាប់ជនសង្ស័យម្នាក់។ចំណែកឯបក្ខពួកគេ៣នាក់ទៀតបានកំពុងរត់គេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *