ព័ត៌មានសន្តិសុខសង្គម

ម៉ូតូនិងម៉ូតូ បើកបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់

ភ្នំពេញ៖ម៉ូតូពីរគ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់ នៅសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី៥ ខែមករា។
មន្ត្រីនគរបាលបានឱ្យដឹងថា យុវជនដែលស្លាប់ឈ្មោះចាំងយាំងអ៊ុក ភេទប្រុស អាយុ១៧ឆ្នាំជនជាតិវៀតណាមស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1CZ-6639ទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន។ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1GU-1824ពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់តែម្តង។
ចំណែកបុរសភាគីម្ខាងទៀតរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី១ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *