ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកបង្គោលភ្លើង និងជ្រុលទៅបុកម៉ូតូ ហើយក្រឡាប់

ភ្នំពេញ៖រថយន្តតូយូតាឡិចស៊ីស RX330 ពាក់ផ្លាកលេខកណ្ដាល 2A-7717 បានបុកបង្គោលភ្លើងរួចជ្រុលទៅបុកម៉ូតូទៀតបណ្តាលឱ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡោះងដោយខ្លួនឯងនេះនៅតាមផ្លូវ២១៧ ម្តុំមុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែមករាឆ្នាំ២០២២។
រថយន្តបង្កហេតុនេះគេឃើញបើកយ៉ាងលឿនហើយជ្រុលបុកបង្គោលភ្លើងនិងម៉ូតូចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជើងដែលសង្ស័យអ្នកបើកបរស្រវឹងស្រាហើយគេចខ្លួនបាត់។តែមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់ជិវិតមនុស្សទេ។
បន្ទាប់មកផ្នែកជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះដល់ទីតាំងនិងស្ទូចយករថយន្តនោះទៅរក្សាទុ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *