ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនអាជីវករផ្សារអូឬស្សីម្នាក់ទៅតុលាការ ពីបទល្មើសវិធានការសុខាភិបាល

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញបានបញ្ជូនអាជីវករផ្សារអូរឬស្សីម្នាក់ទៅតុលាការពីបទល្មើសវិធានការសុខាភិបាលលួចធ្វើដំណើរទៅស្រុកកំណើតឯខេត្តតាកែវកាលពីរសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១។
លោក សាន សុខសីហាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ បុគ្គលរូបនេះមានឈ្មោះ ពេជ កុសល បានគេចវេសមិនធ្វើចត្តាឡីស័ក កាលពីខែមីនា ឆ្នាំ២០២១ ត្រូវបាននគរបាលជំនាញផែនសន្តិសុខរាជធានីភ្នំពេញ នាំខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យរូបនេះ បានបន្តថា៖ «នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ កុសល អាយុ២៩ឆ្នាំ មុខរបរអាជីវករនៅផ្សាអូឬស្សី ទៅតុលាការ ក្រោយជនសង្ស័យត្រូវបាន កម្លាំង សមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ឃាត់សួរនាំរួចរាល់»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *