ព័ត៌មានជាតិ ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីថែមទៀតចំនួន២០នាក់ ខណ:អ្នកជាសះស្បើយមានចំនួន៨៣នាក់ Posted on ខែមីនា 15, 2021 Author admin Comment(0) (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០ នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ១៨នាក់ និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន៨៣ នាក់ជាសះស្បើយ។