បាត់ដំបង៖កម្លាំងនគរបាល ជាមួយកម្លាំងយោធាចេញល្បាតតាមព្រំដែនកម្ពុជា-ថៃបានទទួលពលរដ្ឋចំនួន២២នាក់ត្រឡប់មកពីប្រទេសថៃចូលស្រុកកំណើតវិញ។
មន្ត្រីការពារព្រំដែនបានឱ្យដឹងថា កាលពីរសៀលនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ។
ការទទួលប្រជាពលរដ្ឋនៅត្រង់ ឃុំសន្តិភាព ឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៤លើក សរុប២២នាក់ ស្រី៩នាក់ ក្មេង៦នាក់។
ក្រោយមកកម្លាំងបានអប់រំណែនាំ រួចប្រគល់បងប្អូន ទៅឱ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនត្រួតពិនិត្យសុខភាព និងស្គែនបណ្ណចាក់វ៉ាក់សាំងនៅប៉ុស្តិ៍ឃើញ ត្រឹមត្រូវទាំងអស់ ។ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឱ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕