ព័ត៌មានជាតិ

តែងតាំងលោក វង្ស អេង ជាអភិបាលនៃគណៈអភិបាលស្រុកវាវែង ជំនួសលោក លូ ហុង ដែលត្រូវចូលនិវត្តន៍!

 

(ខេត្តពោធិ៍សាត់) នៅសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកវាលវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទី ថានី អាជ្ញាធរអគ្គិសនី ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត រួមមន្ត្រីសាលាស្រុកវាវែងជាច្រើនរូបផងដែរ។

តាមអនុក្រឹត្យបានប្រកាស់តែងតាំងលោក វង្ស អេង ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកវាលវែង ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី រួបរួមសាមគ្គីគ្នាជាធ្លុងមួយរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ នៅមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

លោក វង្ស អេង អភិបាលស្រុកវាលវែងដែលទើបតែងតាំងថ្មី បានប្ដេជ្ញាចិត្តគោរព និងប្រតិបត្តិដោយភក្តីភាពចំពោះជាតិសាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របទៅតាមរដ្ឋធម្មនុញ្ញច្បាប់បទបញ្ជា និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាធរមាន ។
ផ្ដាជ្ញាថែរក្សាសន្តិភាព ដោយមិនអនុញ្ញាតឲ្យកម្លាំង អវមិត្តណាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងដំណើរការ ការដឹកនាំអភិវឌ្ឍន៍ជាតិមាតុភូមិរបស់រាជរដ្ឋាភិបាល។

អនុវត្តឱ្យមានប្រសិទ្ធភាពនៅកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ នៃរដ្ឋសភាដោយត្រូវធ្វើកិច្ចសហការល្អជាមួយនឹងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តចុះមូលដ្ឋានស្រុកវាលវែង ។

បន្តកិច្ចសហប្រតិបត្តិការអន្តរជាតិតាមបន្ទាត់ព្រំដែនកម្ពុជា&ថៃ ពង្រឹងរបៀប របបធ្វើការងារ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ស្របទៅតាមច្បាប់ស្ដីអំពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តស្រុក.ក្រុង.ខណ្ឌ និងអនុក្រឹត្យស្ដីអំពីតួនាទី ភារកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលស្រុក ។
អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ជាពិសេសគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមកម្មវិធីជាតិរយៈពេល១០ ឆ្នាំដំណាក់កាលទី២ អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ ឆ្នាំរំកិលក្នុងដំណាក់កាលបន្តឲ្យទទួលបាននៅលទ្ធផលជាវិជ្ជមាន ។

ប្តេជ្ញា ជំរុញអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បី បន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សង្គមជាពិសេសការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិសម្របសម្រួលជាមួយអាជ្ញាធរនឹង ដើម្បីឲ្យស្រុកវាលវែងទាំងមូលក្លាយជាតំបន់គ្មានមីន ហ្នឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
សំដៅលើកកម្ពស់សុខដុមនីយកម្មជូនប្រជាពលរដ្ឋ ហើយបន្តការខិតខំកែលម្អបាតុភាពកសិកម្មនានាដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។
និងជំរុញការផ្ដល់សេវាសាធារណៈសេវាសង្គមជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងបន្តការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់តាមយន្តការគណៈកម្មាការសូរិយោដីស្រុកប្រកបដោយតម្លាភាពយុត្តិធម៌និងប្រសិទ្ធភាព ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *