ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ និងវត្ថុតាងគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលស្រុកកំរៀង បានចាប់ជនសង្ស័យ៣នាក់និងវត្ថុតាងគ្រឿងញៀនមួយចំនួនហើយបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៥ ខែឧសភានេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់ជាមួយគ្រឿងញៀនត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំរៀងចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែងនៅភូមិដូងឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ កែវសម្ផស្ស អាយុ៣០ឆ្នាំនៅ ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងចាប់បានមាន ម្សៅពណ៌សច្រកក្នុងថង់ប្លាស្ទីកមួយថង់ និងទូរសព្ទ១គ្រឿង។តាមចម្លើយរបស់ឈ្មោះ កែវ សម្ផស្សនេះ កម្លាំងនគរបាលបានតាមចាប់ជនសង្ស័យ២នាក់ទៀត ឈ្មោះប៊ូ រ៉ា អាយុ២៩ឆ្នាំនិងឈ្មោះខុ សុខន អាយុ៣៧ឆ្នាំពួកគេនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
វត្ថុតាងចាប់បានបន្ថែមមានម្សៅក្រាមពណ៌សមួយថង់-គ្រឿងញៀនគ្រាប់ ពណ៌បៃតង១១គ្រាប់-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង-ទូរសព្ទ១គ្រឿង-រថយន្ត១គ្រឿងម៉ាក toyota prius ផ្លាកលេខ 2BJ 43 73 -ឧបករណ៍បំពងសំឡេងនិងដាវ១។ជនសង្ស័យទាំង៣នាក់ រួម វត្ថុតាងត្រូវកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *